មកដល់ថ្ងៃចុងក្រោយនេះ គ្រូបង្វឹកក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានធ្វើការកត់សំគាល់បន្ថែមកំដៅភ្លើង កានតែខ្លាំងឡើងតាមរយៈការអះអាងថាក្លឹបពិតជាមានបំណងចង់បាន Hudson Odoi ពិតមែនពីអង់គ្លេស។
លោក Hansi Flick បានធ្វើការប្រកាស យ៉ាងច្បាស់ថា Bayern Munich ពិតជាចាប់អារម្មណ៍ទៅលើសមត្ថភាព របស់ខ្សែប្រយុទ្សស្លាប់អង់គ្លេសរូបនេះ ខ្លាំងហើយពណ៍ថាគាត់ជាកីឡាករ ដែលមានសមត្ថភាពល្អបំផុតម្នាក់។
គេជឿជាក់ថាកុងត្រាខ្ចីជើងនឹងអាចធ្វើឡើងបាននៅពេលនេះសម្រាប់ Odoi ផ្ទេរទៅអាល្លឺម៉ង់ខណៈដែលទីផ្សារដោះដូរកីឡាករនឹងត្រូវបិទជាផ្លូវការវេលាម៉ោង១១យប់ថ្ងៃចន្ទនេះហើយ៕
ប្រែសម្រួល៖ស៊ុនលី
