ភ្នំពេញ ៖សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្មគ្រចិត្ត ធ្វើបានបោះជំរុំហ្វឹកហាត់នៅខេត្តកំពង់សោមរយៈពេល២ថ្ងៃ ដោយការដឹកនាំដោយលោក ហ៊ុន សាមុត សមាជិកប្រតិបត្តិរបស់សហព័ន្ធមានការអញ្ជើញចូលរួមជាមួយអ្នកជំនាញកីឡាអត្តពលកម្ម សហរដ្ឋអាមេរិកកញ្ញា Summer Solstice Thomas ។
លោក ហ៊ុន បូរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្មគ្រចិត្តបានប្រាប់ឲ្យដឹងថា ការបោះជំរុំហ្វឹកហាត់ខាងលើនេះមានកីឡាករ-កីឡាការិនីឈុតធំ និងថ្នាល ព្រមទាំងដឹកនាំចំនួន៣៨នាក់ធ្វើឡើងដើម្បីចែករម្លែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមកជាពិសេសកញ្ញា Summer Solstice Thomas មកប្រទេសកម្ពុជាលើកនេះក្នុងគោលបំណងជួយអភិឌ្ឍនកីឡាអត្តពលកម្មកម្ពុជាឲ្យមានភាពរីកចម្រើន ហើយកញ្ញាផ្តល់បទពិសោធន៍ដែលធ្លាប់ជាកីឡាការិនីចូលរួមព្រឹត្តិការណ៍ផ្សេងជូនក្រុមកីឡាករ-កីឡាការិនីកម្ពុជា ជាពិសេសកញ្ញាចង់បង្ហាញក្នុងនាមកីឡាអត្តពលកម្មដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា
លោកបានបន្តថា ការបោះជំរុះហ្វឹកហាត់លើនេះដោយមានការអនុញ្ញាតិលោកលោក អ៊ុក សិទ្ធិជាតិ សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្មគ្រចិត្តបានចង្អុលបង្ហាញដើម្បីឲ្យកីឡាករ-កីឡាការិនីឈុតធំ និងថ្នាលជួបជុំគ្នាក្នុងប្រភេទកីឡាតែមួយ និងរឹតចំណងសាមគ្គីភាព មិត្តភាពរបស់ក្រុមអត្តពលិកអត្តពលកម្ម៕
ដោយ៖លី ភីលីព



