កីឡា

Chiwell បង្ហាញខ្លូនដំបូងឲ្យ Chelsea រកបាន១គ្រាប់ភ្លាម

កីឡាករខ្សែការពារស្លាប Ben Chiwell បានធ្វើការបង្ហាញខ្លួន ជាលើកទី១០០ របស់ខ្លួនកាលពីយប់មិញ នៅក្នុងក្របខណ្ឌ Premier League និងក៏ជាការបង្ហាញ ខ្លួនលើកដំបូង ជូនក្លឹបថ្មីតោខៀវ Chelsea ផងដែរ។

Chelsea បានយកឈ្នះ Crystal Palace ងាយៗ ក្នុងលទ្ធផល៤ទល់នឹង០ ដែលក្នុងនោះ Chiwell ក៏អាចរកបាន១គ្រាប់ ក្នុងការប្រកួតដំបូង របស់ខ្លួននេះផងដែរ ហើយវាក៏ជាគ្រាប់បាល់ទី១ដែរ ដែលបានកើតឡើង នៅក្នុងការប្រកួតនេះ។

គ្រាប់បាល់ទី២របស់ Chelsea កើតឡើងនៅនាទីទី៥៦ ដោយកីឡាករ ខ្សែការពារ Zouma និងគ្រាប់បាល់ទី៣ ដោយកីឡាករ Jorginho ជាបាល់ពិន័យ១១ម៉ែត្រ និងគ្រាប់បាល់ចុងក្រោយ នៅនាទីទី៨២ ជាគ្រាប់បាល់១១ ម៉ែត្រដូចគ្នា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top