ដូចដែររដូវកាលចុងក្រោយ ជាច្រើនមកហើយដែលកីឡាករខ្សែបម្រើ Bakayoko នៅតែបានព្យាយាមក្នុងការចាកចេញពី Stamford Bridge ជាផ្លូវការប៉ុន្តែរដូវក្តៅនេះគាត់បានបញ្ចប់ទៅត្រឹមផ្ទេរទៅកីឡាដ្ឋាន Stadrio San Paolo ក្នុងលក្ខខណ្ឌខ្ចីជើង។
Tiemoue Bakayoko ត្រូវបានគេជឿជាក់ថានឹងត្រៀមខ្លួនហើយដើម្បីត្រឡប់មកកាន់លីគកំពូលអ៊ីតាលី Serie A វិញក្នុងលក្ខខណ្ឌខ្ចីជើងដោយក្លឹបតោខៀវ Chelsea ក្នុងនោះគឺបានព្រមព្រៀងរួចទៅហើយជាមួយនឹងក្លឹបអ៊ីតាលី Napoli។
គួរបញ្ជាក់ដែរថាអតីតកីឡាកររបស់ក្លឹប Monaco រូបនេះបានចំណាយពេលកាលពីរដូវកាល២០១៨-២០១៩ម្តងហើយជាមួយនឹងក្លឹបយក្សអ៊ីតាលី AC Milan ហើយបានបង្ហាញខ្លួនឈុត១១នាក់ដំបូងរបស់ក្លឹបជាញឹកញាបនិងសរុបគឺ៤២ដងមុនពេលត្រឡប់មកអង់គ្លេសវិញ៕
ប្រែសម្រួល៖ស៊ុនលី