កីឡា

អ្នកជំនាញកីឡាទ្រីយ៉ាត្លុង ជនជាតិអូស្ត្រាលី ផ្តល់ចំណេះដឹង ក្នុងវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាទ្រីយ៉ាត្លុង កម្រិតមូលដ្ឋាននៅខេត្តកែប

ខេត្តកែប ៖ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានសហការជាមួយមន្ទីរ អប់រំយុវជន និងកីឡា រៀបចំវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡា ទ្រីយ៉ាត្លុង កម្រិតមូលដ្ឋាន ពីថ្ងៃទី ០៥ ដល់ ០៩ ខែតុលា ឆ្នាំ២០២០ សម្រាប់គ្រូកីឡា នៅតាមគ្រឹះស្ថានសិក្សាជុំវិញ ខេត្តមានសិក្ខាកាម ចូលចំនួន ២០ នាក បង្រៀនដោយគ្រូ ថ្នាក់ជាតិចំនួន ២ នាក់ និងមានប្រឹក្សាបច្ចេកទេស ដោយមគ្គទេសក៍ កីឡាទ្រីយ៉ាត្លុង មកពីប្រទេសអូស្ត្រាលី ក្នុងឱកាសនៃពិធីបើកវគ្គអញ្ជើញ ចូលរួមពីលោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ។

លោក ងឹន សុបញ្ញា អគ្គលេខាធិការ នៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រាប់ពីខេត្តកែបថា រាជរដ្ឋាភិបាលបានសម្រេចទទួលធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រ របស់ប្រទេសកម្ពុជាយើង ដោយក្នុងនោះ ខេត្តកែបទទួលរៀប ចំធ្វើម្ចាស់ផ្ទះ ប្រកួតកីឡាទ្រីយ៉ាត្លុង នឹងមាន ប្រតិភូ និងអត្តពលិក មកពីបណ្តាប្រទេសអាស៊ាន យ៉ាងតិចចំនួន០៧ប្រទេស ចូលរួម។

ក្នុងឱកាសនេះ ក្រោមគម្រោងថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាទ្រីយ៉ា ក្នុងកម្ពុជា សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទ្រីយ៉ាក្នុង កម្រិតមូលដ្ឋាន ជាលើកដំបូង នៅខេត្តកែប ដើម្បីឱ្យលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ បានស្គាល់ចេះលេងកីឡាទ្រីយ៉ាត្លុង និងមានមន្ត្រីបច្ចេកទេសរៀបចំ ការប្រកួតនៅថ្ងៃអនាគត ។ វគ្គបណ្តុះបណ្តាលនេះយើងផ្តោតទៅលើ ទ្រឹស្តី និងការអនុវត្តជាក់ស្តែង៖ ១.ទ្រឹស្តី៖ ប្រវត្តិកីឡាទ្រីយ៉ាត្លុង ប្រភេទកីឡា និងរបៀបហែលទឹក។ល។

លោកបានបន្តថា កីឡាទ្រីយ៉ាត្លុង សំខាន់ ទៅលើការហែលទឹក ធ្វើយ៉ាងណាឲ្យសិក្ខាកាម ចេះហែលទឹក វិធីសាស្រ្តបង្វិកហែលទឹក លំហាត់ហាត់ប្រាណ ដែលមានសារៈសំខាន់ ដល់សារពាង្គកាយ ឬសាច់ដុំ និង របៀបប្រកួតកីឡាទ្រីយ៉ាត្បូង ។ ដោយមានសិក្ខាកាមទាំងអស់ អញ្ជើញមកពី ០៧ ស្ថាប័ន មន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប វិទ្យាល័យ ហ៊ុន សែន ចំការដូង វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស អនុវិទ្យាល័យពងទឹក អនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប អនុវិទ្យាល័យសង្គមរាស្ត្រនិយម និងអនុវិទ្យាល័យ ហ៊ុន សែន អង្គោល៕

Most Popular

To Top