កីឡាករខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani នៅក្រោយព័ត៌មានចចាមអារ៉ាម អូសបន្លាយរាប់សិបខែរួចមក ទីបំផុតត្រូវបានគេប្រកាសជាផ្លូវការហើយថា នឹងមកចូលរួមជាមួយនឹង ក្លឹបបិសាចក្រហម Man United។
The Goal បានសរសេរថាកីឡាករ Cavani នឹងត្រៀមខ្លួនទទួលបាន ប្រាក់កម្រៃរហូតទៅដល់ ១១លានអ៊ឺរ៉ូ ក្នុងមួយឆ្នាំបន្ទាប់ពីបានបដិសេធ សំណើរសុំធ្វើការជាមួយគ្នា ពីសំណាក់ក្លឹបយក្សអេស្បាញ AT Madrid ។
គួរឲ្យដឹងដែរថា Cavani បានក្លាយទៅជាកីឡាករគ្មានក្លឹប និងគ្មានតម្លៃខ្លួនជាច្រើនខែមកហើយ ចាប់តាំងតែពីបានផុតកុងត្រា របស់គាត់ជាមួយនឹង PSG កាលពីខែមិថុនាកន្លងមកហើយ សប្តាហ៍នេះគាត់នឹងត្រូវចុះកុងត្រា ជាផ្លូវការជាមួយនឹង Old Trafford រយៈពេល ១រដូវកាល និងជម្រើសបន្ត ១រដូវកាលទៀតផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី