នៅថ្ងៃនេះមានការលើកឡើងមួយ ពីសំណាក់អតីតកីឡាករឆ្នើមរបស់ក្លឹប Spurs និងក្លឹប PSG ផងម្នាក់ថាកីឡាករខ្សែប្រយុទ្ធ ធ្លាក់ទំរង់លេង Dele Alli នឹងអាចក្លាយទៅជាកីឡាករ សញ្ជាតិអង់គ្លេសម្នាក់ ដែលទទួលបានជោគជ័យ ប្រសិនបើអាចផ្ទេរទៅលេងនៅបារាំង ។
Alli គួរតែព្យាយាមមើលគំរូ របស់អតីតវិរៈបុរសអង់គ្លេស លោក David Beckham ហើយចាប់យកឧិកាសដ៏ គួរឲ្យរីករាយជាមួយនឹងក្លឹប PSG នេះបើយោងតាមការបញ្ចេញយោបល់មួយ ចំនួនពីសំណាក់លោក David Ginola ដែលធ្លាប់លេងជាខ្សែបម្រើឲ្យ Spurs ផង PSG ផងនោះ។
គួរឲ្យដឹងដែរថាមកដល់ពេលនេះ Alli គឺមិនត្រូវបានដាក់ឲ្យលេងសោះឡើយចាប់តាំងតែពីប៉ុន្មាន សប្តាហ៍មកហើយពីសំណាក់គ្រូបង្វឹកលោក Jose Mourinho ហើយចុងក្រោយនេះគឺ ការប្រកួតជ័យជំនះលើក្រុមបិសាចក្រហម Man United ក្នុងលទ្ធផល៦ទល់នឹង១ផងនោះ៕
ប្រែសម្រួល៖ស៊ុនលី