កីឡា

លោក វ៉ាត់ ចំរើន ៖ សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ ចំពោះហេដ្ឋារចនាសម្ព័ន្ធទីលាន ប្រកួតត្រៀមSEA GAMES 2023

ភ្នំពេញ៖សម្តេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជាប្រធាន CAMSOC បានអញ្ជើញចុះត្រួតពិនិត្យ ការត្រៀមរៀបចំទីលានប្រកួតកីឡាមួយ ចំនួននៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពិនិត្យមើលវឌ្ឍនភាពការងារសាងសង់ កីឡដ្ឋានដ្ឋានធំដែលជាជំនួយ ឥតសំណងរបស់សាធារណរដ្ឋ ប្រជាមានិតចិន។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ថ្លែងក្រោយបញ្ចប់កម្មវិធីនេះថា សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះហេដ្ឋារចនាសម្ព័ន្ធ ទីលានប្រកួត ត្រៀម SEA GAMES 2023 លើកទី៣២ ហើយនៅថ្ងៃនេះផ្តោតសំខាន់ លើការត្រៀមលក្ខណៈ២សំខាន់ៗ គឺកីឡដ្ឋានធំ ដែលប្រែប្រួលកាលបរិច្ឆេត នៃការបញ្ចប់សាង់សង់ ដោយក្រុមហ៊ុនសាងសង់បញ្ជាក់ថា នឹងបញ្ចប់ការសាងសង់នា ខែឧសភា ឆ្នាំ២០២១ ដោយការបំពាក់កៅអី កញ្ចក់ ការតុបតែងផ្សេងៗ ហើយនៅឆ្នាំ២០២២ គ្រោងនឹងបើកសម្ពោធការប្រកួតកីឡាជាតិ លើកទី៤ នៅទីនេះ។

ចំណុចទី២ គឺផ្តោតលើការសាងសង់ភូមិកីឡា ដែលអាចផ្ទុកកីឡាករ កីឡាការិនីច្រើនជាង៧ពាន់នាក់ ដោយគ្រោងនឹងបញ្ចប់ ការសាងសង់ឲ្យទាន់ពេលវេលាតាមការគ្រោងទុក ដើម្បីត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕

Most Popular

To Top