កីឡា

ធ្លាយ​រឿង Cavani ពេល​កើត​កូវីដ១៩ ​សឹង​តែឈប់លេងបាល់ ទៅនៅជនបទ

​ខ្សែ​ប្រយុទ្ធ Edinson Cavani ​បាន​បញ្ជាក់​ថា​ខ្លួន​និង​សង្សារ​កាល​ពី​ឆ្លង​មេរោគ Covid-19 ​កន្លង​ទៅ​នេះ ​សឹង​តែ​បោះបាល់​អាជីព​បាល់ទាត់​ទៅ​ហើយ ​ព្រោះ​ចង់​គិត​ពី​សុខភាព​គ្រួសារ​ជា​ធំ។

​កីឡាករ​វ័យ​៣៣​ឆ្នាំ​បាន​ផុត​កុងត្រា​នៅ PSG ​ហើយ​បច្ចុប្បន្ន​នេះ​បាន​ផ្លាស់​មក​លេង​នៅ Old Trafford ​ហើយ ​ជាមួយ​កុងត្រា​១​ឆ្នាំ​។ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​បាន​បញ្ជាក់​ថា​ខ្លួន​កាល​ពី​ឆ្លង​មេរោគ​កូវីដ​១៩ ​កន្លង​ទៅ ​គឺ​សឹង​តែ​បោះ​បង់​អាជីព​បាល់ទាត់​នេះ ​ហើយ​ទៅ​រស់​នៅ​ជាយ​ក្រុង​ក្នុង​ជីវភាព​សាមញ្ញ​ទៅ​ហើយ។ ការ​ចង់​ទៅ​រស់​នៅ​បែប​ជន​បទ​នេះ គឺ​ដោយសារ​តែ​រូបគេ​គិត​ពី​បញ្ហា​សុខភាព​របស់​គ្រួសារ ​កូន​ៗ​ជា​ធំ ​មិន​មែន​ចង់​តែ​រស់​នៅ​កន្លែង​ទំនើប​នោះ​ទេ។

អតីត​កីឡាករ Napoli ​ខាង​លើ​បាន​និយាយ​ថា​ ៖ “ពិត​មែន ​ខ្ញុំ​បាន​ពិចារណា​ចាកចេញ​ពី​បាល់ទាត់។ យើង​មាន​ការ​ឈឺ​ចាប់​អំឡុង​ពេល​ឆ្លង​កាត់​មេរោគ Covid-19 ​ជាមួយ​គ្រួសារ​របស់​ខ្ញុំ។ រឿង​ពិត វា​គឺ​អាក្រក់​ខ្លាំង​ណាស់ ​យើង​ខ្លាច​បាត់បង់​សមាជិក​ណា​ម្នាក់។ តែ​អរគុណ​ព្រះ ដែល​យើង​អាច​ជា​សះស្បើយ​និង​អាច​ត្រលប់​មក​ទី​នេះ​ម្ដង​ទៀត”៕
ដោយ ៖ sabay

Most Popular

To Top