ខ្សែប្រយុទ្ធ Son Heung-Min និង Dominic Calvert-Lewin កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ១ក្នុងតារាងអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ Premier League ដែលមាន៦គ្រាប់ដូចគ្នា។
Son ខ្សែប្រយុទ្ធរបស់ Spurs នៅតែបង្ហាញទម្រង់លេងល្អដដែលក្នុងរដូវកាលថ្មី២០២០-២១។ រឿងដែលគ្រប់គ្នាភ្ញាក់ផ្អើល នៅការប្រកួតទី២ក្នុងលីគរបស់ Spurs ទល់នឹង Southampton កីឡាករសញ្ជាតិកូរ៉េខាងត្បូងរកបានដល់ទៅ៤គ្រាប់ម្នាក់ឯង។ ហើយជំនួបចុងក្រោយប៉ះ Manchester United គេរកបាន២គ្រាប់បន្ថែមទៀត។
ចំពោះកីឡាករ Dominic Calvert-Lewin ខ្សែប្រយុទ្ធរបស់ Everton កំពុងបញ្ចេញសមត្ថភាពលេចធ្លោដូចគ្នា។ បច្ចុប្បន្នគេទាត់បញ្ចូលទីបាន៦គ្រាប់ស្មើគ្នាជាមួយ Son និងជួយ Everton មិនទាន់ចាញ់សោះក្នុងលីគ៤ប្រកួតកន្លងទៅ។
ខាងក្រោមជាបញ្ជីអ្នកទាត់បញ្ចូលទីច្រើននៅ PL
Son Heung-Min (Spurs) មាន៦គ្រាប់
Dominic Calvert-Lewin (Everton) មាន៦គ្រាប់
Jamie Vardy (Leicester City) មាន៥គ្រាប់
Mohamed Salah (Liverpool) មាន៥គ្រាប់
Callum Wilson (Newcastle) មាន៤គ្រាប់
Neal Maupay (Brighton) មាន៤គ្រាប់ ៕
ដោយ ៖ sabay