កីឡា

Barcelona នឹងធ្វើការងារចរចា ដោះដូរកីឡាករ Garcia សាជាថ្មីពី Man City នាខែមករា

កាសែតបរទេសមួយចំនួន នៅថ្ងៃនេះបានសរសេរថា ក្លឹបយក្សអេស្បាញ Barcelona គឺបានត្រៀមខ្លួនរួចជាស្រេចទៅហើយ ដើម្បីធ្វើការចរចាសុំនាំយកកីឡាករ ខ្សែការពារ Eric Garcia សាជាថ្មីនៅពេលដែលទីផ្សារ ដោះដូរនឹងបើកម្តងទៀត ក្នុងខែមករាខាងមុខនេះ។

តាមពិត Barcelona បានព្យាយាមចរចាទិញ យកខ្សែការពាររូបនេះរហូតដល់នាទីចុង ក្រោយនៃការដោះដូរកីឡាករ កាលពីយប់ថ្ងៃចន្ទកន្លងទៅនេះប៉ុន្តែអ្វីៗ បានត្រឹមតែបរាជ័យ ដោយសារតែក្លឹប Man City បានបដិសេធរាល់សំណើរទាំងអស់។

គួរបញ្ជាក់ថា Barcelona បានដាក់សំណើ ប្រមាណជា ១៨លានអ៊ឺរ៉ូសម្រាប់ Garcia ព្រមទាំងប្រាក់បន្ថែម មួយចំនួនទៀតផងដែរ ប៉ុន្តែត្រឹមបានទទួលបានការបដិសេធ នៅតែប៉ូន្មានចុងក្រោយប៉ុណ្ណោះ នៃការបញ្ចប់ទៅនៃការដោះដូរកីឡាករ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top