មកដល់ពេលនេះមានការបារម្ភកាន់តែខ្លាំងឡើងថាអ្នកគាំទ្របាល់ទាត់ របស់អង់គ្លេសនឹងមិនអាចអនុញ្ញាតិឲ្យចូលទស្សនា ការប្រកួតដោយផ្ទាល់រហូតទៅដល់៦ខែ បន្ថែមទៀតនៅបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ លោកនាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ។
នេះជាមូលហេតុដែលបានធ្វើឲ្យ Premier League បានធ្វើការផ្ញើសារជាសាធារណៈមួយទៅកាន់រដ្ឋាភិបាល របស់ប្រទេសអង់គ្លេសដើម្បីឲ្យធ្វើការពិចារណាឡើងវិញ ដើម្បីអនុញ្ញាតិឲ្យអ្នកគាំទ្រអាចត្រឡប់ចុលកីឡាដ្ឋានវិញ ឲ្យបានឆាប់ៗបំផុត។
សំបុត្រជាផ្លូវការដែលត្រូវបានចុះហត្ថលេខាដោយប្រធានលីគ បាល់ទាត់អង់គ្លេស EFL ប្រធានសហព័ន្ធបាល់ទាត់អង់គ្លេស FA ព្រមទាំងសហព័ន្ធបាល់ទាត់នារី Women’s FA ផងក្នុងគោលបំណង អំពាវនាវឲ្យមានដំណើរការធ្វើតេស្តដ៏គួរជឿជាក់ថា មួយធ្វើឡើងដែលនឹងអាចអនុញ្ញាតិឲ្យអ្នកគាំទ្រត្រឡប់ចូលរួមការប្រកួតវិញប្រកបដោយសុវត្ថិភាពីសំណាក់ កូវីដ១៩៕ ប្រែសម្រួល៖ស៊ុនលី