ទីផ្សារដោះដូរកីឡាករនៅរដូវក្តៅ ត្រូវបានបិទតាំងតែពីថ្ងៃទី៥ ខែតុលា ទោះបីជារយៈពេល នៃការដោះដូរឆ្នាំនេះ មានពេលវេលាយូរបន្តិច ជារៀងរាល់ឆ្នាំក្តី ដោយសារតែបញ្ហាកូវីដ១៩។
បញ្ហាវិបត្តិកូវីដ១៩ មិនបានធ្វើឲ្យក្លឹបនៅអង់គ្លេស ស្ទាក់ស្ទើរក្នុងការនាំចូលកីឡាករ ចំណូលថ្មីនោះទេ ប៉ុន្តែជឿជាកដែរថា ក្លឹបជាច្រើនទៀតនៅតែមានបំណង ចង់បានកីឡាករចំណូលថ្មីបន្ថែមដដែល ប៉ុន្តែក្នុងនោះ គឺអាចធ្វើបានត្រឹមតែ ជាមួយនឹងកីឡាករ គ្មានតម្លៃខ្លួនប៉ុណ្ណោះ។
ខាងក្រោមនេះ ជាកីឡាករគ្មានតម្លៃខ្លួនទាំង៥នាក់ ដែលក្លឹបនៅ Premier League នៅតែអាចចរចា នាំយកមករួមក្លឹបបាន៖
១.Nathaniel Clyne
២.Shinji Kagawa
៣.Alexandre Pato
៤.Danny Welbeck
៥.Jack Wilshere
ប្រែសម្រួល៖ស៊ុនលី