បញ្ចប់ទីផ្សារដោះដូរកីឡាករ ទៅហើយក្តី ប៉ុន្តែក្លឹបហង្សក្រហម Liverpool បានធ្វើសម្រេចក្នុតការចុះកុងត្រា នាំយកអ្នកចាំទីវ័យក្មេងម្នាក់ របស់ប្រេស៊ីលមករួមក្លឹប។
កីឡាករ Marcelo Pitalugo ដែលស្ថិតនៅក្នុងឈុត អាយុក្រោម១៧ឆ្នាំ របស់ប្រេស៊ីលដែលអាចលើក ពានរង្វាន់ FIFA World Cup នាពេលចុងក្រោយនេះ ត្រូវបានគេដឹងដែរថា គឺជាកីឡាករដែលត្រូវបានណែនាំដោយប្អូនប្រុស របស់អ្នកចាំទីដៃទី១ របស់ Liverpool គឺកីឡាករ Alisson។
គួរបញ្ជាក់ដែរថា Pitalugo គឺជាកីឡាករដែលលេងឲ្យក្លឹប នៅលីគកំពូលប្រេស៊ីល Fluminense ជាមួយនឹងប្អូនប្រសុ របស់កីឡាករ Alisson ដែលមានឈ្មោះថា Muriel ហើយគេបានមើលឃើញថា អ្នកចាំទីរូបនេះបានថែមទាំងចូលរួមហ្វឹកហាត់ ជាមួយនឹងឈុតធំផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី