កីឡាករខ្សែ ការពារ Emerson បានបង្ហាញអារម្មណ៍រីករាយឡើងវិញ បានបន្តិចក្រោយពេលទទួល បានឧិកាសបង្ហាញខ្លួនឲ្យជម្រើសជាតិ និងធ្វើការងារបានយ៉ាងល្អ ក្នុងនាមជាកីឡាករសំខាន់ម្នាក់។
ទោះបីជាមានឈ្មោះ នៅជម្រើសជាតិអ៊ីតាលីក្តី ប៉ុន្តែកីឡាករូបនេះហាក់ ដូចជាមិនអាចចាប់ផ្តើមបានល្អឡើយ ជាមួយនឹងក្លឹបតោខៀវ Chelsea និងបន្តអារម្មណ៍រង សំពាធរហូតមកចាប់ តាំងតែពីបានផ្ទេរមកពីក្លឹប Roma កាលពីខែមករាក្នុងតម្លៃខ្លួនប្រមាណជា១៨លានផោន។
កីឡាករវ័យ២៦ឆ្នាំរូបនេះ បានត្រឹមលេងនៅ Stamford Bridge ក្នុងនាមជាកីឡាករជម្រើសទី២ បន្ទាប់ពី Marcos Alonso ប៉ុណ្ណោះនៅក្នុងតំណែងខ្សែការពារ ស្លាបឆ្វេងហើយស្ថានភាពកាន់ តែអាក្រក់នោះ គឺថានៅក្រោយការមកដល់របស់កីឡាករ Ben Chiwell ពីក្លឹប Leicester City កាលពីខែសីហាថ្មីៗនេះ៕
ប្រែសម្រួល៖ស៊ុនលី