ក្រៅតែពីកីឡាករ ខ្សែការពារជួរមុខ Van Dijk ដែលត្រូវបានទទួលរង របួសរយៈពេលយូរហើយនោះ សូម្បីតែកីឡាករខ្សែបម្រើការពារ
Thiago Alcantara ក៏កំពុងរងរបួសដូចគ្នា។
ជំនួបជាមួយនឹង Ajax ក្នុងក្របខណ្ឌ Champion League សម្រាប់ Liverpool និងគ្រូបង្វឹកក្លឹបលោក Jurgen Klopp
នឹងកំពុងជួបបញ្ហាខ្លាំង ក្នុងតំបន់ការពារដោយសារតែវិនាទីចុង ក្រោយនេះកីឡាករ Matip ក៏កំពុងទទួលយកការស្កេន ពិនិត្យរបួសដូចគ្នា។
គួរឲ្យដឹងដែរថា Matip ក៏ត្រូវបានគេដឹងដែរថា បានទទួលរងរបួសនៅក្នុងការប្រកួតត្រឹមស្មើ ២ទល់នឹង២ជាមួយនឹង Everton កាលពីយប់ថ្ងៃអាទិត្យនោះ
ដែរ៕
ប្រែសម្រួល៖ស៊ុនលី