ក្រុម Chelsea បានដាក់បញ្ចូលអ្នកចាំទី Petr Cech ក្នុងបញ្ជីឈ្មោះកីឡាករដាក់ឱ្យលេងពានរង្វាន់ English Premier League វិញនៅរដូវកាលនេះ។
បុរសវ័យ៣៨ឆ្នាំខាងលើនេះ បានប្រកាសចូលនិវត្តន៍កាលពីរដូវកាលមុន ហើយត្រូវក្លឹបដាក់ឱ្យធ្វើការក្នុងតួនាទីអ្នកផ្ដល់យោបល់បច្ចេកទេស។ យ៉ាងណាមិញ ពេលនេះក្រុមតោខៀវបានដាក់បញ្ចូលឈ្មោះ Cech ក្នុងបញ្ជីដែលអាចលេងបានវិញហើយ ប្រសិនបើក្លឹបមានបញ្ហាអ្នកចាំទី។
Cech បានចំណាយពេល១១ឆ្នាំជាមួយក្រុម Chelsea និងបានបង្ហាញខ្លួនលើស ៣០០ប្រកួតទៅហើយ ។ វត្តមានរបស់គេ បានជួយក្រុមឈ្នះពាន Premier League ៤ដង។ មុនពេលចេញទៅលេងឱ្យ Arsenal កាលពីឆ្នាំ២០១៩កន្លងទៅ។
ក្លឹប Chelsea បានប្រកាសជាផ្លូវការថា៖ Petr Cech ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះដែលប្រើប្រាស់បានលេងនៅ Premier League ក្នុងលក្ខខណ្ឌអ្នកចាំទីបន្ទាន់ម្នាក់៕
ប្រភព៖ Sabay