នៅថ្ងៃនេះមានការលើកឡើង ពីសំណាក់អតីតកីឡាករ ឆ្នើមម្នាក់របស់ក្លឹបហង្សក្រហម Liverpool ម្នាក់អំពីអនាគត របស់គ្រូបង្វឹកក្លឹបបច្ចុប្បន្ន លោក Jurgen Klopp នៅពេលដែលកុងត្រា របស់គាត់ជាមួយនឹង Liverpool នឹងត្រូវបញ្ចប់។
លោក Dietmar Hamann អតីតកីឡាករខ្សែបម្រើការពាររបស់ Liverpool បានទស្សទាយថា Klopp នឹងប្រើប្រាស់ពេលវេលារបស់គាត ដើម្បីសម្រាក លំហែនៅឆ្នេរខ្សាច់ជាជាងជ្រើសយកការងារថ្មីប៉ុន្តែ បើមិនដូច្នេះគឺគាត់នឹងក្លាយ ទៅជាគ្រូបង្វឹករបស់ជម្រើសជាតិអាល្លឺម៉ង់តែម្តងនៅពេលដែល កុងត្រារបស់គាត់នឹងត្រូវផុត កំណត់ត្រឹមឆ្នាំ២០២៥។
រំលឹកដែរថា Klopp បានមកដឹកនាំ Liverpool ទទួលបានជោគជ័យយ៉ាងខ្លាំងក្នងរយៈពេល២ឆ្នាំចុងក្រោយនេះដោយ អាចលើកទាំងពានអង់គ្លេស Premier League និង Champion League ដែលក្លឹបបានខកខាន ជាច្រើនឆ្នាំមកហើយនោះ៕ ប្រែសម្រួល៖ស៊ុនលី