នៅថ្ងៃនេះមានការលើកឡើងពី សំណាក់លោក Dr. Erkut Sogut ដែលជាភ្នាក់ងាររបស់កីឡាករ Mesut Ozil ក្នុងគោលបំណង ឆ្លើយតបនិងវាយប្រហារទៅនឹងគ្រូ បង្វឹកក្លឹបលោក Mikel Artetaពាក់ព័ន្ធនឹងការដកឈ្មោះកីឡាកររបស់គាត់ចេញពីបញ្ចីកីឡាករ សម្រាប់
រដូវកាលនេះ។
លោក Sogut បានវាយប្រហារចំៗទៅលើលោក Arteta ជាពិសេសទៅនឹងអ្វីដែលគាត់ហៅថាជាការពន្យល់ដ៏ស្មោះត្រង់អំពីអ្វីដែលក្លឹបមិន បានយកចិត្តទុកដាក់ចំពោះ Ozil ឡើយទាំងដែលកុងត្រារបស់កីឡាករនឹងត្រូវផុតត្រឹមឆ្នាំ២០២១ខាងមុខទៅហើយក្តី។
លោកបានបន្តទៀតថា កីឡាករ ដែលមានកុងត្រានៅសេសសល់គួរតែទទួលបានឧិកាសក្នុងការបង្ហាញសមត្ថភាពឬកែប្រែ ទំរង់លេង ប៉ុន្តែមិនដូច្នេះឡើយគាត់មិនទទួលបានអ្វីទាំងអស់ ហើយបែរ ជាត្រូវបានដកឈ្មោះចេញពីបញ្ចីកីឡាករដែលអាចលេងឲ្យក្លឹបនៅរដូវកាលនេះ ថែមទៀតទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី