ព្រឹត្តិការណ៍បាល់ទាត់ក្លឹបថ្នាក់ទ្វីបអឺរ៉ុប ត្រូវបានបង្កើតឡើងតាំងពីទសវត្សឆ្នាំ១៩៥០មក ដោយមានការចូលរួមពីក្លឹប នៃប្រទេសអឺរ៉ុបស្ទើរតែពេញមួយទ្វីប ។ យ៉ាងណាមិញ ក្នុងចំណោមទ្វីបអឺរ៉ុបទាំងមូល មានតែក្លឹបអឺរ៉ុបភាគខាងកើតចំនួន ៤ក្លឹបទេ ដែលធ្លាប់ឈ្នះពានលំដាប់អឺរ៉ុបនេះ។ ក្លឹបទាំង ៤នោះមានដូចជា៖
ក្លឹប Galatasary លើកពាន Europa League កាលពីឆ្នាំ២០០០
Galatasaray៖ ក្លឹបតួកគីមួយនេះ ធ្លាប់មានវាសនាឈ្នះពាន UEFA Europa League អំឡុងរដូវកាល១៩៩៩/២០០០ ដែលកាលនោះយកឈ្នះ Arseanal ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
CSKA Moskva ៖ ក្លឹបរុស្ស៊ីមួយនេះ បានឈ្នះ Europa League កាលពីឆ្នាំ២០០៥ ដោយបំបាក់ក្លឹបព័រទុយហ្គាល់ Sporting CP។
Zenit St. Petersburg ៖ ក្លឹបរុស្ស៊ីមួយនេះក៏ធ្លាប់ឈ្នះពានលំដាប់ទី២ អឺរ៉ុបដែរ កាលពីឆ្នាំ២០០៨ ដោយយកឈ្នះក្លឹបមកពីស្កុតឡែន Ranger។
Shakhtar Donetsk៖ ក្លឹបអ៊ុយក្រែននេះឈ្នះ Europa League ក្រោយយកឈ្នះក្លឹបអាល្លឺម៉ង់ Bremen កាលពីឆ្នាំ២០០៩៕
ដោយ ៖ sabay