កីឡាករខ្សែការពារស្លាបឆ្នើម Alphonso Davies ត្រូវបានគេប្តូរចេញពីការប្រកួតយប់មិញប៉ះនឹងក្រុម Frankfurt ក្នុងក្របខណ្ឌលីគអាល្លឺម៉ង់ Bundesliga ក្រោយបង្ហាញខ្លួនទើបតែបាន៣នាទីប៉ុណ្ណោះ។
តាមការទស្សនាគេអាចមើលឃើញថាកីឡាករវ័យ១៩ឆ្នាំសញ្ជាតិកាណាដារូបនេះបានទទួលរងរបួសត្រង់ចំណុចក្បាលជង្គង់ខាងស្តាំហើយក៏ត្រូវបានប្តូរចេញដោយកីឡាករ Lucas Hernandez វិញភ្លាមផងដែរ។
លើសពីនេះគេបានដឹងទៀតថា Davies គឺត្រូវបានក្រុមការងារបស់ក្លឹបជួយនាំដើរចេញពីទីលានប្រកួតតែម្តង ទៅកាន់បន្ទប់ប្តូរខោអាវដើម្បីពិនិត្យបន្ថែមពីស្ថានភាពរបួស៕
ប្រែសម្រួល៖ស៊ុនលី