ភ្នំពេញ៖ គិតមកដល់ពេលនេះក្លិបកីឡាការ៉ាតេក្រសួងមហាផ្ទៃ១២គ្រឿង ហើយនៃព្រឹត្តិការណ៍ការប្រកួតកីឡាកីឡាការ៉ាតេដូជ្រើសរើស ជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេដូ សាលាភូមិន្ទភ្នំពេញ។
ក្លិបកីឡាការ៉ាតេក្រសួងមហាផ្ទៃ១២គ្រឿងក្នុងនោះមេដាយមាស៦គ្រឿង និងមេដាយសំរិទ្ធ៦គ្រឿងដូចគ្នា។ កីឡាការិនី ញ៉ែម សុផលមុន្នី មេដាយសំរិទ្ធប្រយុទ្ធនារីពេញវ័យប្រភេទទម្ងន់៥០គីឡូក្រាម កីឡាការិនី ផុន គីមស្រៀង មេដាយមាស ប្រយុទ្ធនារីប្រភេទទម្ងន់ក្រោម៥៥គីឡូក្រាម កីឡាករ ជ្រុន វិរៈបុត្រ មេដាយមាស ប្រយុទ្ធបុរស (១៦ឆ្នាំ-១៧ឆ្នាំ) ប្រភេទទម្ងន់ក្រោម៦១គីឡូក្រាម។
ចំណែកកីឡាករ ទេព ខ័ន្ធសុវណ្ណបុព្វតា មេដាយមាស ប្រយុទ្ធបុរស (១៦ឆ្នាំ-១៧ឆ្នាំ)ប្រភេទទម្ងន់ក្រោម៦៨គីឡូក្រាម កីឡាករ សាត រិទ្ធីស័ក មេដាយសំរឹទ្ធ ប្រយុទ្ធបុរសពេញវ័យប្រភេទទម្ងន់ក្រោម៦០គីឡូក្រាម កីឡាករ ចាន់ សុផានិត មេដាយសំរិទ្ធប្រយុទ្ធបុរសពេញវ័យប្រភេទទម្ងន់ក្រោម៦៣គីឡូក្រាម ។
កីឡាករ តក់ ពិចិត្រ មេដាយសំរិទ្ធ ប្រយុទ្ធបុរសពេញវ័យប្រភេទទម្ងន់ក្រោម៧៥គីឡូក្រាម កីឡាករ ឈុន ប៊ុនហេង មេដាយសំរិទ្ធ ប្រយុទ្ធបុរសពេញវ័យប្រភេទទម្ងន់ក្រោម៨៤គីឡូក្រាម និងកីឡាករ កាក់ សីលាបញ្ញា មេដាយមាសប្រយុទ្ធបុរសពេញវ័យប្រភេទទម្ងន់ ៨៤គីឡូក្រាម៕
ដោយ៖លី ភីលីព


