កីឡា

លោក ហែម គីរី ៖ កីឡាករហែលទឹកកម្ពុជា មនត្រស ផានសុវណ្ណអារុន ទទួលលទ្ធផលល្អ នៃ Arena Swimming Champions 2020 Thailand

ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរហែលទឹក បានប្រាប់ឲ្យដឹងថា កីឡាករហែលទឹកកម្ពុជា មនត្រស ផានសុវណ្ណអារុន ដែលចូលរួមការប្រកួតកីឡាហែលទឹក (Arena Swimming Champions 2020 Thailand) នៅប្រទេសថៃ ទទួលបានលទ្ធផលល្អប្រសើរ ទោះបីកីឡាកររូបនេះមិនទទួល បានមេដាយក៏ដោយ។

លោកបានបន្តថា កីឡាករហែលទឹក មនត្រស ផានសុវណ្ណអារុន ចូលរួមការប្រកួតខាងលើក ចំនួន៤វិញ្ញាសា គឺហែលចម្ងាយ៥០ម៉ែត្រ និង១០០ម៉ែត្រផ្ងារ ព្រមទំាងវិញ្ញាសាហែល ចម្ងាយ៥០ម៉ែត្រ និង១០០ម៉ែត្រសេរីនេះ គឺជាការប្រកួតសាកល្បង សមត្ថភាពរបស់កីឡាកររូប។

កីឡាករហែលទឹក វ័យក្មេងមួយរូប ទៅធ្វើការហ្វឹកហាត់ ព្រមទាំងបណ្តុះបណ្តាល រយៈពេលមួយឆ្នាំ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសបន្ថែមទៀត នៅខេត្តភូកេត ប្រទេសថៃរយៈពេលមួយឆ្នាំពេញ ក្រោមអាហារូបករណ៍ FINA “FINA Scholarship” ។

កីឡាករហែលទឹកវ័យក្មេង ផានសុវណ្ណណារុន ម៉ុងត្រុស គឺជាកីឡាករ ស្ថិតក្នុងក្រុមជម្រើជាតិ របស់សហព័ន្ធ ប្រសិនបើរូបគេ ទទួលបានហ្វឹកហាត់ល្អ ប្រសើរនោះ យើងនឹងបន្តឲ្យគាត់ធ្វើការរហូត ដល់ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES ២០២៣ ។

សាលាដែល ផានសុវណ្ណណារុន ទទួលការបណ្តុះបណ្តាល គឺសាលារបស់អត្តពលិកកីឡាករ-កីឡាការិនី ហែលទឹកឆ្នើម របស់កម្ពុជា គឺកីឡាករហែម ថុនពន្លឺ និងកីឡាការិនីហែម ថុនវិទីនី ។ដោយ៖លី ភីលីព

Most Popular

To Top