កីឡា

ប្រធានក្លឹប Barcelona បញ្ជាក់ហើយថាអនុញ្ញាតិឲ្យ Messi ទៅលេងជាមួយនឹងក្លឹបគូប្រជែងនោះ គឺជារឿងដែលមិនអាចទៅរួចនោះឡើយ

នៅថ្ងៃនេះលោក Bartomeu បានចេញមកថ្លែងរៀបរាប់ អំពីការព្យាយាមការពារ មិនឲ្យកំពូលកីឡាករ Messi ក្នុងការចាកចេញទៅ កាន់ក្លឹបគូប្រជែងរបស់ Barcelona នៅក្នុងពេលដ៏តានតឹង បំផុតកាលពីរដូវក្តៅកន្លងទៅ ។

Messi មកដល់ពេលនេះត្រូវបានគេដឹងថា នឹងអាចដើរចេញពីក្លឹប ដោយមិនមានតម្លៃខ្លួនឡើយ នៅពេលដែលរដូវក្តៅឆ្នាំ២០២១ មកដល់ហើយជឿជាក់ថា កីឡាកររូបនេះតែងតែ បានចរចាជាមួយនឹងក្លឹប Man City ដើម្បីផ្ទេរចេញពីអេស្បាញ។

លោក Bartomeu បានបញ្ជាក់ថាគាត់ឬក្លឹប នឹងអាចមិនអាចឈរមើល Messi ដើរចេញពី Camp Nou ហើយទៅចូលរួមជាមួយ នឹងក្លឹបគូប្រជែងរបស់ខ្លួននោះ បានជាដាច់ខាតហើយសុខចិត្តទទួលយក ភាពលំបាកគ្រប់បែបយ៉ាង ដើម្បីដោះស្រាយបញ្ហានេះ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top