ភ្នំពេញ៖ ព្រឹត្តិការណ៍ Best of The Best គឺជាការប្រកួតកីឡាតេក្វាន់ដូ WT វ័យក្មេងនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានឈានជើងចូលវគ្គផ្តាច់ព្រ័ត្រ ដោយកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ឆ្នើមចំនួន១៤រូប ធ្វើការប្រកួតដើម្បីចម្រាញ់ រកជើងខ្លាំងដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការតំណាងឲ្យលោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT។

លោកបណ្ឌិត ជ្រិន សុធា បានមានប្រសាសន៍ថា មុននឹងឈានចូលព្រឹត្តិការណ៍ Best of The Best កីឡាករ-កីឡាការិនីតេក្វាន់ដូ WT ឆ្នើមចំនួន១៤រូបទាំងនោះ សុទ្ធតែបានឆ្លងកាត់កម្មវិធី ប្រកួតដណ្ដើមពានរង្វាន់ឯកអគ្គរដ្ឋទូត សាធរណរដ្ឋកូរ៉េក្រោមគម្រោង Taekwondo Hope 2023 ទំាងអស់។ តាមការគ្រោងទុកលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT ។

លោក ឆយ យ៉ុងសុក គ្រូបង្វឹកង្គោលរបស់ ខេមរសហព័ន្ធតេក្វាន់ដូ WTបាននិយាយថា កីឡាករ-កីឡាការិនីតេក្វាន់ដូ WT ឆ្នើមចំនួន១៤រូបនឹងក្លាយជាអត្តពលិកតេក្វាន់ដូ WT ឆ្នើមលើវិញ្ញាសាមេគុន ក្រុមជម្រើសជាតិឆ្នាំ២០២១ ចំណែកខេមរសហព័ន្ធ មិនអាចកំណត់ ចំនួនកីឡាករ-កីឡាការិនីបានឡើយ ប្រសិនមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាឲ្យ ១៤នាក់ ហើយឲ្យតិចជាងនឹងយើង នឹងធ្វើការប្រកួតជម្រុះបន្តទៀត ៕
ដោយ៖ លី ភីលីព



