របួសកំភួនជើង របស់កីឡាករខ្សែប្រយុទ្ធ Coutinho ត្រូវបានគេជឿជាក់ថានឹងអាចត្រូវព្យាបាល សម្រាកព្យាបាលរបួសយ៉ាង ហោចណាស់ដល់ពាក់កណ្តាល ខែវិច្ឆិកាយោងតាមដុកទ័រ របស់ក្រុមជម្រើសជាតិប្រេស៊ីល។
នេះមានន័យថា Coutinho នឹងមិនអាចបង្ហាញវត្តមាន ជូនក្លឹបនិងជម្រើសជាតិប្រេស៊ីល ឡើយសម្រាប់ខែវិច្ឆិកានេះ។ Coutinho បានទទួលរងរបួសនេះ នៅបន្ទាប់ពីបានបង្ហាញខ្លួនជូនក្លឹប Barcelona ពេលប្រកួតប៉ះនឹង Real Madrid។
តាមការបញ្ជាក់របស់លោកដុកទ័រ Rodrigo Lasmar បានថ្លែងថាលោកជឿជាក់ថា នឹងមិនមានពេលវេលា គ្រប់គ្រាន់ឡើយសម្រាប់ Coutinho ដើម្បីអាចជាសះស្បើយដើម្បីត្រឡប់ មកជួយក្លឹបក្នុងការប្រកួតចំនួន ២ទៀត ក្នុងវគ្គជម្រុះពានរង្វាន់ពិភពលោក នៅកាតាឆ្នាំ២០២២ ៕
ប្រែសម្រួល៖ ស៊ុន លី