គ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta នៅថ្ងៃនេះ បានសារភាពថា ការសម្រេចចិត្ត ដែលមិនអនុញ្ញាតិឲ្យកីឡាករ ខ្សែការពារចំណូលថ្មី របស់ក្លឹប Saliba មានវត្តមានក្នុងឈុត របស់ក្លឹបទៅចូលរួមការប្រកួត Europa League គឺធ្វើឲ្យលោកមានអារម្មណ៍ សោកស្តាយ និងឈីចិត្តមិនតិចនោះទេ។
កីឡាករវ័យក្មេងបារាំងរូបនេះ ត្រូវបានចុះហត្ថលេខាផ្ទេរមកពីក្លឹបបារាំង Saint Etienne កាលពីរដូវក្តៅឆ្នាំ២០១៩ ក្នុងតម្លៃប្រមាណ ជា២៧លានផោនប៉ុន្តែ
បានត្រឹមលេងនៅលីគ Ligue 1 ប៉ុណ្ណោះក្នុងនាមជាកីឡាករខ្ចីជើង កាលពីរដូវកាលមុន។
បច្ចប្បន្នទើបតែត្រូវ បានដកឈ្មោះចេញ ពីបញ្ជីកីឡាកររបួសផងនោះ Saliba គឺនៅមិនទាន់អាចទទួលបានការទុកចិត្ត ពីសំណាក់លោក Arteta នៅឡើយ
ដើម្បីអាចបង្ហាញខ្លួន ជាលើកដំបូងជូនក្លឹប ៕
ប្រែសម្រួល៖ស៊ុនលី