កីឡា

Mancini និយាយថា សោកស្តាយមែនទែន ដែលឃើញ Balotelli ធ្លាក់ខ្លួន

នៅសប្តាហ៍នេះ អតីតគ្រូបង្វឹកក្លឹប Man City លោក Roberto Mancini បានបង្ហាញ ពីអារម្មណ៍សោកស្តាយរបស់លោក នៅពេលដែលបានឃើញថា Mario Balotelli
ធ្លាប់ជាកីឡាករឆ្នើម របស់អ៊ីតាលីបំផុតនោះ បានធ្លាក់ខ្លួនទៅជាកីឡាករ ដ៏យ៉ាប់យ៉ឺនម្នាក់ទៅវិញ។

រំលឹកដែរថា អតីតគ្រូបង្វឹកអ៊ីតាលីរូបនេះ បានផ្តល់ឧិកាសដល់ Balotelli ក្នុងការបង្ហាញខ្លួន ក្នុងនាមជាកីឡាករបាល់ទាត់អាជីពដំបូង ជាមួយនឹងក្លឹប Inter Milan ក្នុងពេលដែល
គាត់មានវ័យ១៧ឆ្នាំ កាលពីឆ្នាំ២០០៧ និងបន្តទៅលេង ឲ្យជម្រើសជាតិជាលើកដំបូង ក្នុងវ័យទើបតែ២០ឆ្នាំ។

មិនត្រឹមតែប៉ុណ្ណោះ Balotelli បានថែមទាំងតាមគ្រូបង្វឹក លោក Mancini រូបនេះទៅដល់អង់គ្លេស ជាមួយនឹងក្លឹប Man City ទៀតផង ប៉ុន្តែជាលទ្ធផលចុងក្រោយ និងបន្តបន្ទាប់
ដោយសារតែអាកប្បកិរិយា របស់កីឡាករបានធ្វើឲ្យគាត់ធ្លាក់ខ្លួន ធ្លាក់ទាំងក្លឹប និងបច្ចុប្បន្ននៅមិនទាន់ មានក្លឹបថ្មីលេងនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top