ខេត្តកណ្តា ៖ ការប្រកួតកីឡាចំបាប់ ជ្រើសរសើជើងឯក ថ្នាក់ខេត្តកណ្តាល២០២០ បានរកឃើញ កីឡាកចជើងខ្លាំង បន្ទាប់ពីចំណាយពេល៤ថ្ងៃ ដើម្បីចម្រាញ់រកកីឡាករ មានសមត្ថភាព តំណាងឲ្យខេត្តកណ្តាល ទៅចូលរួមការប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯកថ្នាក់ជាតិ នៅទីលានកីឡាចំបាប់ ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។
លោក ពៅ វណ្ណា ប្រធានការិយាល័យខេត្តកណ្តាល បានរាយការណ៍ថា ការប្រកួតខាងលើ មានរយៈពេល៤ថ្ងៃ ចាប់ថ្ងៃទី២៧ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ យើងបានរកឃើញ កីឡាករ-កីឡាការិនីល្អជាច្រើនរូប តំណាងឲ្យខេត្តកណ្តាល ត្រៀមចូលរួមការប្រកួតនានា។
ការប្រកួតនាពេលនេះ បានបង្ហាញឲ្យឃើញថា វិស័យកីឡាខេត្តកណ្តាល មានការរីកចម្រើន គួរឲ្យកត់សម្គាល់ ហើយការរីកចម្រើននេះ គឺបានមកពីការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ឯកឧត្តមអភិបាល នៃគណៈ អភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ ដែលបានខិតខំគាំទ្រយ៉ាងពេញទំហឹង ទាំងផ្នែក ស្មារតី សម្ភារ និងថវិកា ក្នុងនោះ ដែលការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏បានយកចិត្តទុកដាក់រៀបចំ ផែនការសកម្មភាពជាអាទិភាព ដែលផ្តោតលើ សក្តានុពល និងធនធាន (អត្តពលិកកីឡាករ) លើប្រភេទកីឡាដែលមាននៅក្នុងខេត្ត។
លោកបានបបន្តថា ដោយឡែក ក្រុមដែលមិនបានទទួលជ័យជម្នះ ក្នុងឱកាសនេះ ពេលត្រឡប់ទៅវិញត្រូវខិតខំ ហ្វឹកហាត់ បន្តដើម្បីប្រកួតដណ្តើម យកជ័យជម្នះនៅឆ្នាំក្រោយទៀត។
មុននឹងបញ្ចប់ ជំនួសមុខថ្នាក់ដឹកនាំមន្ទីរ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមកោតសរសើរ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មការរៀបចំ ការប្រកួតដែលបានចាត់ចែងរៀបចំ ការប្រកួតនេះឲ្យទទួលបាន ជោគជ័យពីចាប់ផ្ដើម រហូតដល់ថ្ងៃបញ្ចប់៕ ដោយ៖លី ភីលីព