កីឡា

Klopp បញ្ជាក់ហើយថា Fabinho នឹងអវត្តមានពេលប្រកួតប៉ះ West Ham

កីឡាករខ្សែការពារប្រេស៊ីល Fabinho នៅថ្ងៃនេះ ត្រូវបានគ្រូបង្វឹកក្លឹប លោក Jurgen Klopp
បានបញ្ជាក់ថា នឹងអាចមានវត្តមាន ប្រកួតជួយក្លឹបឡើយ ពេលប្រកួតប៉ះ West Ham ។

Fabinho ត្រូវបានទទួលរងរបួស ក្នុងការប្រកួតប៉ះនឹង Midtylland កាលពីយប់ថ្ងៃអង្គារ
ហើយត្រូវបានផ្លាស់ប្តូរចេញភ្លាមផងដែរ ជំនួសដោយកីឡាករ ខ្សែការពារវ័យ១៩ឆ្នាំ Rhys Williams
ជំនួសវិញ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះ Fabinho គឺជាជម្រើសទី១ សម្រាប់លោក Klopp ដើម្បីមកបំពេញតំណែងឲ្យ van Dijk ដែលនឹងត្រូវសម្រាកព្យាបាល រយៈពេលវែង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top