នៅថ្ងៃនេះគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Jurgen Klopp បានបង្ហាញពីផែនការថ្មីមួយដើម្បីជំនួសវិបត្តិ ខ្សែការពារដែលកីឡាករឈុតធំដល់ទៅ៣រូបបានទទួលរងរបួស។
បច្ចុប្បន្នខ្សែការពារកណ្តាលរបស់លោក Klopp គឺស្ទើរតែមិនមានតែម្តងដូចនេះលោកបានលើកឡើងថា នឹងជ្រើសយកជម្រើសដ៏ថ្មីមួយគឺនឹងអាចដាក់កីឡាករ Robertson ឬ Henderson នៅក្នុងតំបន់ការពារកណ្តាលនេះ ជាបណ្តោះអាសន្នជាមិនខាន។
គួរបញ្ជាក់ដែរថាក្រោយតែពីពេល ដែលកីឡាករខ្សែការពារ van Dijk បានទទួលរងរបួសហើយនោះកីឡាករ ខ្សែការពារឈុតធំ២រូបនេះទៀតដែលលេងនៅក្នុងតំបន់ ការពារកណ្តាលដូចគ្នាគឺ Joel Matip និង Fabinho ក៏ត្រូវបានទទួលរងរបួសដូចគ្នាដែរ៕
ប្រែសម្រួល៖ ស៊ុនលី