រហូតមកដល់ពេលនេះ មានរយៈពេល៥ឆ្នាំហើយ ដែលកីឡាករខ្សែប្រយុទ្ធ Benzema មិនបានបង្ហាញខ្លួនលេងឲ្យក្រុមជម្រើសជាតិបារាំង ហើយបើយោងតាមការអះអាង របស់អតីតកីឡាករខ្សែបម្រើឆ្នើម របស់ជម្រើសជាតិម្នាក់បានជឿជាក់ថាដល់ពេលដែលគាត់ គួរតែអាចចូលមកជួយក្រុមឡើងវិញហើយ។
អតីតកីឡាករខ្សែបម្រើឆ្នើមរបស់ក្លឹបកាំភ្លើងធំ Arsenal ព្រមទាំងជម្រើសជាតិបារាំងផងគឺលោក Robert Piresបាននិយាយថាតាំងតែពីឆ្នាំ២០១៥ដែល Benzema មិនអាចមានឈ្មោះលេងឲ្យជម្រើសជាតិប៉ុន្តែពេលនេះគឺជារឿងផ្សេង ហើយគាត់គួរតែត្រូវបានជម្រើសជាតិកោះហៅសាជាថ្មី។
គួរបញ្ជាក់ដែរថាកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid វ័យ៣២ឆ្នាំរូបនេះធ្លាប់បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ៨១ដងស៊ុតបាន២៧គ្រាប់៕
ប្រែសម្រួល៖ស៊ុនលី
