កីឡាករដែលទើបតែបានចុះកុងត្រា កាលពីខែមករា Fernandes Bruno នៅថ្ងៃនេះបានធ្វើការលើកឡើងថា គាត់អាចនឹងរៀនសូត្រ បានជាច្រើនទៀត ពីសំណាក់កីឡាករខ្សែបម្រើ
មិត្តរួមក្លឹបនិងព្រមទាំងបាននិយាយ គាំទ្រដល់កីឡាករ មិត្តរួមក្លឹបរូបនេះផងដែរ អំពីអត្តចារិតរបស់គាត់។
Bruno បាននិយាយថា Paul Pogba និងគាត់នឹងអាចមាន ទំនាក់ទំនងដ៏ល្អបំផុត ជាមួយគ្នានៅទឹកដី Old Trafford បន្ទាប់ពីបានចំណាយពេល មួយរយៈពេលជាមួយគ្នា
រួចមកហើយនោះ។
Bruno និយាយថា៖ Pogba ជាមនុស្សចូលចិត្តលេងសើចច្រើន។ ខ្ញុំជឿជាក់ថា Pogba ចង់លេងឲ្យបានគ្រប់ប្រកួតទាំងអស់ ជូនក្លឹបនិងឈុត១១នាក់ដំបូង ប៉ុន្តែអត្តិចារិតរបស់គាត់មិន
ដូចទៅនឹងព័ត៌មានចចាមអារ៉ាមនោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី