លោក Quique Setien អតីតអ្នកចាត់ការក្រុម FC Barcelona បានអះអាងថាខ្សែប្រយុទ្ធ Lionel Messi គឺជាកីឡាករពិបាកគ្រប់គ្រង ដោយសារតែក្លឹបអ្នកមានបុណ្យបានបណ្ដោយតាមចិត្តខ្លាំងពេក។
បុរសវ័យ៦២ឆ្នាំបានចូលខ្លួនមកជំនួសតំណែងរបស់លោក Valverde កាលពីខែមករាឆ្នាំ២០២០កន្លងទៅ ប៉ុន្តែដោយសារលទ្ធផលមិនល្អ និងចាញ់ក្រុម Bayern Munich ដល់ទៅ ៨-២ នៅ UCL ផងនោះ ទើបក្លឹបបានសម្រេចចិត្តដករូបលោកចោលតែម្ដង។ ដោយការដកនោះ គឺប្រធានក្លឹបបានប្រកាសមុន ពេលផ្ញើលិខិតផ្លូវការទៅលោក Setien ថែមទៀតផង។
ក្រោយពីបាត់មុខមួយរយៈមកនេះ លោក Setien ពេលនេះក៏ចេញមកនិយាយខ្លះៗទាក់ទងនឹងការដឹកនាំក្រុម Barcelona ថា៖ “មានកីឡាករជាច្រើនមិនងាយស្រួលក្នុងការគ្រប់គ្រងទេ ហើយ Leo ក៏មានក្នុងនោះដែរ។ អ្នកបានចាំហើយថាគាត់ជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ ហើយខ្ញុំជានរណាដែលព្យាយាមផ្លាស់ប្ដូរគាត់? ខ្ញុំមិនអាចធ្វើអ្វីបានទេ ប្រសិនបើក្លឹបយល់ព្រមតាមគាត់ ហើយមិនបានផ្លាស់ប្ដូរគាត់ជាច្រើនឆ្នាំមកហើយ”៕
ដោយ ៖ Sabay