ភ្នំពេញ ៖ លោក ណយ ផាណា ជាអគ្គលេខាធិការ របស់សហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា បានមានប្រសាសន៍ថា សម្រាប់សហព័ន្ធកីឡា កាយសម្ព័ន្ធ ចង់ចូលរួមព្រឹត្តិការណ៍ កីឡាអូឡាំពិក ត្រូវតែចូលរួមការ ប្រកួតវគ្គជម្រុះសិន ទើបមានសិទ្ធិប្រកួតមិនត្រូវអនុគ្រោះ (ផ្តល់សិទ្ធិ) នូវចំណុចណាមួយឡើយ ។
លោកបានបន្តថា ប្រសិនបើគ្មានការប្រកួតជម្រុះទេ គ្មានការអនុគ្រោះ(ផ្តល់សិទ្ធិ)ហៅ វាយកាតដូចកីឡាមួយចំនួនឡើយ សម្រាប់កីឡាកីឡាកាយសម្ព័ន្ធមួយនេះ ។ នាពេលខាងមុខនេះប្រទេសជប៉ុន នឹងធ្វើម្ចាស់ផ្ទះការប្រកួតកីឡាកាយសម្ព័ន្ធមិត្តភាព ដោយមាន៤ប្រទេស ចូលរួមគឺជប៉ុន ចិន រុស្ស៊ី និងសហរដ្ឋអាមេរិក ។
លោកអគ្គលេខាធិការបានអះអាងថា សហព័ន្ធគ្រោងនឹងបញ្ជូនកីឡាករ ចំនួន១០នាក់ ទៅធ្វើការហ្វឹតហាត់ រយៈពេលយូរនៅប្រទេសចិន ត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ដែលកម្ពុជាម្ចាស់ផ្ទះ ៕


