កីឡា

សមាជិកសភាអង់គ្លេស ជជែកវែកញែកអំពីការ អំពាវនាវរបស់អ្នកគាំទ្រ ២សែននាក់ឲ្យបើក ទីលានបាល់ទាត់ឡើង វិញសម្រាប់អ្នកគាំទ្រ

ក្រុងឡុងដ៍៖ អ្នកគាំទ្រជិត ២០០,០០០ នាក់នៅក្នុងចក្រភពអង់គ្លេសបានចុះហត្ថលេខាលើញត្តិជាសាធារណៈ មួយបានអំពាវនាវឲ្យសមាជិកសភារបស់អង់គ្លេស បញ្ឈប់ក្លិបបាល់ទាត់ដែលត្រូវបង្ខំធ្វើការប្រកួតនៅពីក្រោយ ការបិទទ្វារមានន័យថា មិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាឡើយយោងតាម ការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។

ក្រុមសមាជិកសភានៅសភាបានប្រកាសថា សមាជិកសភានឹងធ្វើការជជែកដេញដោលគ្នានៅថ្ងៃច័ន្ទ ដែលជាញត្តិទាក់ទងនឹងការចូលរួមរបស់អ្នកទស្សនាសម្រាប់ការប្រកួតបាល់ទាត់ អំឡុងពេលនៃការរាតត្បាតមេរោគCOVID-19 ។នាយកដ្ឋានឌីជីថលវប្បធម៌ប្រព័ន្ធផ្សព្វផ្សាយ និងកីឡា (DCMS) បានប្រកាសថា ខ្លួននឹងបញ្ជូនរដ្ឋមន្រ្តីរដ្ឋាភិបាលទៅជជែកដេញដោល ដើម្បីឆ្លើយតបនឹងអ្នកដាក់ញត្តិ។

អ្នករៀបចំញត្តិចង់ឲ្យរដ្ឋាភិបាល អនុញ្ញាតឲ្យអ្នកគាំទ្រគ្រប់លំដាប់ថ្នាក់រួមទាំងលីគកំពូល ក្របខណ្ឌលីគកំពូល និងជើងឯក។ញត្តិបញ្ជាក់ថា បាល់ទាត់គឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយដែលអនុញ្ញាតឲ្យមានអត្ថប្រយោជន៍ជាច្រើនដូចជាការងារ និងទិដ្ឋភាពសំខាន់ៗផ្សេងៗទៀតនៃជីវិត។ 

បាល់ទាត់អាចត្រូវបានផ្សារភ្ជាប់ ជាមួយនឹងចំណង់ចំណូលចិត្តអារម្មណ៍រំភើប និងការលះបង់ទូទាំងសហគមន៍ និងជួរនៃអត្ថប្រយោជន៍សេដ្ឋកិច្ចក៏មានផងដែរ។ ឆ្លើយតបទៅនឹងញត្តិនេះរដ្ឋាភិបាលបាននិយាយថា យើងនឹងយកឱកាសដំបូងបំផុតដើម្បីក្រឡេកមើលម្តងទៀតនូវការទាក់ទាញអ្នកទស្សនាឲ្យមានសុវត្ថិភាពឡើងវិញប៉ុន្តែនេះត្រូវតែអនុវត្ត យ៉ាងប្រុងប្រយ័ត្នចំពោះស្ថានភាពសុខភាពទូទៅ។

នៅមុនការជជែកដេញដោល ក្នុងសភាអ្នកនយោបាយ Jonathan Gullis បានរៀបចំការប្រជុំតុមូលនិម្មិត ជាមួយអ្នកបង្កើតញត្តិគ្រូបង្វឹកបាល់ទាត់លោក Ashley Greenwood រួមជាមួយលោក Rick Parry ប្រធានសហព័ន្ធបាល់ទាត់អង់គ្លេស និងតំណាងក្លិបចំនួន២នៅក្នុងមណ្ឌលបោះឆ្នោតសភា Gullis គឺ Port Vale និង Stoke City ៕

ដោយ៖លី ភីលីព

Most Popular

To Top