ភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រកាសពន្យារព្រឹត្តិការណ៍ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០នោះលើកទៅពេលខាងមុខ និងសូមរង់ចាំទទួលព័ត៌មានថ្មីនៅពេលក្រោយ ។
ពន្យារការប្រកួតលើក ទៅពេលខាងមុខនេះយោង ៖ -លិខិតលេខ ២២៣ សខល ចុះថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២០ របស់គណៈកម្មការអន្តរក្រសួង ដើម្បី ប្រយុទ្ធនិងជម្ងឺកូវីដ-១៩ (Covid-19) -លិខិតលេខ ៦៣ អយក .សជណ ចុះថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំ និង ការផ្អាកការចេញ-ចូលក្នុងបរិវេណ ពហុកីឡដ្ឋានជាតិ ជាបណ្តោះអាសន្ន៕
ដោយ៖លី ភីលីព



