ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីប៉េតង់ទីស្តីការគណៈរដ្ឋមន្រ្តីគ្រងតំណែងជើងឯកនៃការប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” ដើម្បីរម្លឹកពីកិច្ចខិតខំប្រឹងប្រែង លះបង់ កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃរបស់ សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ក្នុងការដឹកនាំប្រភេទកីឡាប៊ូល និងប៉េតង់រហូតទទួលបានភាពល្បីល្បាញ ការកោតសរសើរទាំងថ្នាក់ជាតិ និង ពិភពលោក។
លោក សូមៃ សុខគា អគ្គលេខាធិការរងនៃសហព័ន្ធ និងអ្នកដឹកនាំក្រុមកីឡាករ-កីឡាការិនីប៉េតង់ទីស្តីការគណៈរដ្ឋមន្រ្តីបានមានប្រសសាសន៍ថា ក្រុមកីឡាប៉េតង់ទីស្តីការគណៈរដ្ឋមន្រ្តីគ្រងតំណែងជើងឯកតែមម្តងដោយទទួលបានមេដាយម៤គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។
សម្រាប់វិញ្ញាសាពាន់ធំបុរស៣ទល់៣នាក់ និងនារី៣ទល់៣នាក់ឈ្នះមេដាយមាសដូចគ្នា យុវជន ១៨ឆ្នាំចុះ ៣នាក់ ទល់ ៣នាក់ (បម្រុង១)ឈ្នះមេដាយមាស យុវនារី ១៥ឆ្នាំចុះ១នាក់ ទល់ ១នាក់ឈ្នះមេដាយមាស និងវ័យចាស់ទទួលមេដាយសំរិទ្ធ។
ចំណែកក្រុមកីឡាករ-កីឡាការិនីប៉េតង់ក្រសួងមហាផ្ទៃទទួលបានមេដាយសរុបចំនួន៥គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង ដោយឡែកក្រុមកីឡាករ-កីឡាការិនីប៉េតង់ក្រសួងការពារជាតិទទួលមេដាយប្រាក់៣គ្រឿង៕


