តាមការអះអាង របស់ the Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបបិសាចក្រហម Man UTD នឹងមិនអនញ្ញាតិ ឲ្យកីឡាករខ្សែការពារ Lindelof ក្នុងការធ្វើដំណើរ
ទៅចូលរួមជាមួយ នឹងជម្រើសជាតិស៊ុយអែត ក្នុងការប្រកួត នាពេលខាងមុខនេះឡើយ ។
ប្រភពដដែលបានសរសេរទៀតថា ក្លឹបបានប្រើប្រាស់គោលការណ៍ច្បាប់ថ្មី របស់ប្រទេសអង់គ្លេស ដែលបានរឹងបន្តឹងរាល់ការធ្វើដំណើរ នានា និងជាពិសេសចំពេលដែល
ស៊ុយអែតកំពុងតែរងការ វាយប្រហារពីសំណាក់កូវីដ១៩ ផងដែរនោះ។
តាមការបញ្ជាក់អះអាង របស់សហព័ន្ធបាល់ទាត់ស៊ុយអែតផងដែរ ក៏បានបញ្ជាក់ដែរថាកីឡាករ របស់ខ្លួនចំនួន៥រូប ដែលកំពុងលេងនៅអង់គ្លេស និងស្កតឡែនគឺមិនអាចមាន
វត្តមានក្នុងការប្រកួត មិត្តភាពជាមួយ នឹងជម្រើសជាតិ ដាណឺម៉ាកបានឡើយ ៕
ប្រែសម្រួល៖ស៊ុនលី
