កីឡា

Enrique ៖ កីឡាករ Fati នឹងត្រឡប់មកវិញ កាន់តែខ្លាំងបន្ទាប់ពីជារបួស

កីឡាករខ្សែប្រយុទ្ធអេស្បាញវ័យក្មេង Ansu Fati ត្រូវបានគេដឹងមកហើយថា នឹងត្រូវសម្រាកព្យាបាលរបួសរហូតទៅដល់៤ខែប៉ុន្តែនៅថ្ងៃនេះគ្រូបង្វឹករបស់ ជម្រើសជាតិបានបញ្ជាក់ហើយថា នៅក្រោយពេលវិលត្រឡប់គាត់នឹងកាន់តែ មានទំរង់ដ៏អស្ចារ្យជាងមុនទៅទៀត។

គ្រូជម្រើសជាតិអេស្បាញលោក   Luis Enrique បានថ្លែងបែបគាំទ្រទៅកាន់កីឡាករ Fati គាត់នឹងត្រឡប់មកដូចដើមវិញនៅចំណុចដែលគាត់មានហើយនឹង បន្តអភិវឌ្ឍជំនាញកាន់តែខ្លាំងជាមុន នៅបន្ទាប់ពីរបួសក្បាលជង្គង់លើកនេះ។

កីឡាករវ័យ១៨ឆ្នាំរូបនេះមួយរយៈចុងក្រោយនេះ ពិតជាបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនជាមួយនឹងទំរង់លេងរបស់គាត់ទាំងជាមួយនឹងក្លឹប Barcelona និងនៅជាមួយនឹងជម្រើសជាតិអេស្បាញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top