ក្រុមជើងឯក World Cup ជម្រើសជាតិបារាំង បានលេងចាញ់ក្រុមហ្វាំងឡង់ ដែលស្ថិតនៅចំណាត់ថ្នាក់ទី៥៥ នៃ Fifa Rankingក្នុងលទ្ធផល ២-០ ក្នុងការប្រកួតមិត្តភាពកាលពីយប់មិញ។
ខ្សែប្រយុទ្ធរបស់ក្រុម Brentford កីឡាករ Marcus Forss ជាអ្នករកគ្រាប់បើកឆាក ឲ្យហ្វាំងឡង់នៅនាទីទី២៨ ។ ៣នាទីបន្ទាប់មិត្តរួមក្រុម Onni Valakari បានបន្ថែមមួយគ្រាប់ទៀតជួយក្រុមនាំមុខបារាំង ២-០។
បារាំងដែលបានដាក់កីឡាករល្អៗ ពេញជើងដូចជា Paul Pogba របស់ Manchester United, Lucas Digne របស់ Everton និង Olivier Giroud របស់ Chelsea មិនអាចរកគ្រាប់តដៃបានវិញឡើយ។ យ៉ាងណាលទ្ធផល ២-០ បានបញ្ចប់ដល់ការ ប្រកួតបារាំងចាញ់ទាំងសោកស្ដាយ៕
ដោយ ៖ sabay