កីឡា

២​នាទី​ចុងម៉ោង ហុងគ្រី​វាយ​បក​បាន​២​គ្រាប់​ឈ្នះ​អ៊ីស្លង់ ​បាន​ឡើង Euro 2020

ក្រុម​ជម្រើស​ជាតិ​ហុងគ្រី​អាច​ធ្វើ​បាន​២​គ្រាប់​នៅ​ចុង​ម៉ោង​២​នាទី​ចុងក្រោយ យក​ឈ្នះ​លើ​អ៊ីស្លង់​ ២-១ បាន​ឡើង​ទៅ​កាន់​វគ្គ​ចែក​ពូល​ពាន Euro 2020។

ខ្សែ​បម្រើ​​ប្រយុទ្ធ​​របស់​ក្លឹប Everton កីឡាករ Gylfi Sigurdsson ជា​អ្នក​រក​គ្រាប់​នាំ​មុខ​ឲ្យ​អ៊ីស្លង់ ដោយ​​ការ​ទាត់ Free-Kick ទម្លុះ​ដៃ​អ្នក​ចាំ​ទី Peter Gulacsi។ ប៉ុន្តែ​នៅ​ចុង​ម៉ោង​ទៅ​ហើយ​​ ពោល​នាទី​ទី៨៨ កីឡាករ​បម្រុង Loic Negao រក​គ្រាប់​តាម​ស្មើ​ឲ្យ​ហុងគ្រី មុន​ពេល​មិត្តរួម​ក្រុម Dominik Szoboszlai ថែម​គ្រាប់​ទី​២​​​នៅ​ពីរ​នាទី​បន្ទាប់​ ដែល​ជា​គ្រាប់​ជ័យជម្នះ។

តាម​រយៈ​​ការ​ឈ្នះ​នេះ​ហុងគ្រី​​បាន​ឡើង​ទៅ​លេង​​វគ្គ​ចែក​ពូល​ពាន Euro 2020។ ពួក​គេ​ស្ថិត​នៅ​ពូល​ F ជាមួយ​ប្រទេស​ខ្លាំង​ៗ​ដូច​ជា បារាំង ព័រទុយហ្គាល់ និង​អាល្លឺម៉ង់។ ពូល​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ពូល​មរណៈ៕

ប្រភព៖sabay 

Most Popular

To Top