កីឡាករខ្សែការពារអង់គ្លេស Joe Gomez កន្លងមកត្រូវបានគេដឹងហើយថា មិនអាចបង្ហាញវត្តមានឲ្យក្លឹបឡើយក្រោយ ទទួលរងរបួសនៅក្នុងភារកិច្ចរបស់ ជម្រើសជាតិ នាពេលកន្លងមក។
Joe Gomez ដែលកំពុងលេងឲ្យក្លឹប Liverpool រូបនេះកំពុងត្រូវបានគេជឿជាក់ថានឹងអាចបន្តអវត្តមានប្រកួតឲ្យក្លឹបរហូតដល់ចប់រដូវកាល ២០២០-២០២១តែម្តងបើយោងតាម ការចេញផ្សាយរបស់ The Mirror ដោយសារតែរបួសក្បាលជង្គង់ធ្ងន់ធ្ងរពេក។
គួរឲ្យដឹងដែរថា Gomez បានទទួលរងរបួស នៅពេលកំពុងហ្វឹកហាត់ឲ្យអង់គ្លេសកាលពីប៉ុន្មានសប្តាហ៍មុនមុនពេលដែលគាត់បានវិលត្រឡប់ មកក្លឹបវិញដើម្បីត្រួតពិនិត្យស្ថានភាពរបួសបន្ថែមទៀត៕
ប្រែសម្រួល៖ស៊ុនលី
