កីឡា

Robertson ជួយស្កុតឡេនឡើងលេង Euro លើកដំបូងក្រោយ ខកខាន២៣ឆ្នាំ

Andy Robertson ប្រធានក្រុមរបស់ជម្រើសជាតិស្កុតឡេន និងជាកីឡាករខ្សែការពារឆ្នើម របស់ក្លឹបហង្សក្រហម Liverpool បានក្លាយទៅជាវិរៈ
បុរស របស់ក្រុមជម្រើសជាតិ កាលពីប្រកួតយប់មិញ។

បាល់ពិន័យ១១ម៉ែត្រ ដែលត្រូវបានទាត់បញ្ចូលទីដោយ Robertson នៅចុងម៉ោង បានធ្វើឲ្យជម្រើសជាតិ ឡើងទៅលេងក្នុងការប្រកួតពានរង្វាន់ ដ៏ធំមួយរបស់
អ៊ឺរ៉ុបគឺ Euro ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ២៣ឆ្នាំចុងក្រោយដែលខកខាន។

កីឡាករ Steve Clarke រកបាន១គ្រាប់ដំបូង ឲ្យស្កុតឡេននៅនាទីទី៥២ ប៉ុន្តែត្រូវបានតាមនាំស្មើមកវិញ ដោយកីឡាករ Luka Jovic របស់ជម្រើសជាតិស៊ែបី។
ការប្រកួតបន្តរហូតដល់ចុងម៉ោង ទើបស៊ែបីរបូតបាល់ពិន័យ១១ម៉ែត្រឲ្យទៅ Robertson ជាអ្នករកបានគ្រាប់បាល់ជ័យជំនះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top