កីឡា

NOCC រៀបចំកម្មវិធីកីឡា ដើម្បីទាំងអស់គ្នា ក្រោមប្រធានបទ “ប្រជាជនម្នាក់លេង កីឡាមួយមុខ” នៅខេត្តកកំពង់ធំ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា រៀបចំកម្មវិធីកីឡា ដើម្បីទាំងអស់គ្នា ២០២០ (Sport for All 2020)ក្រោមប្រធានបទ “ប្រជាជនម្នាក់ លេងកីឡាមួយមុខ” នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាបឋមសិក្សា បណ្តុះវិជ្ជា ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

កម្មវិធីដឹកនាំដោយលោក ញ៉ាន សុខវិសាល ប្រធាននាយកដ្ឋាន ទំនាក់ទំនងអន្តរ លោក តុប បញ្ញា ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោង និងជាតិ លោក ប៊ុយ សុភ័ណ្ឌ អនុប្រធាននាយកគ្រប់គ្រង គម្រោងរបស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

លោក ញ៉ាន សុខវិសាល បាននិយាយថា កីឡាដើម្បីទាំងអស់គ្នា យើងបានរៀបចំកីឡាជាច្រើន សម្រាប់អ្នកចូលរួម ដូចជាស៊ុតបាល់ទាត់ ១១ម៉ែត្រ ចងជើងដើរ ប្រណាំងជាក្រុម ឆ្លើយសំណួរពីគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយការម្ចាស់ផ្ទះព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣ និងលេងឆ្លងកាត់កងអូឡាំពិក ។

លំហាត់ប្រាណបែបអេរ៉ូបិក រត់ប្រណាំងជុំវិញតារាងបាល់ទាត់ ប្រកួតបាល់ទាត់ ប្រកួតបាល់ទះ ជិះកង់កម្សាន្តជុំវិញ ភូមិផ្សព្វផ្សាយវិធានការ ការពារកូវីដ១៩ បង្វិលកងរត់ជាក្រុម ល្បែងអប់រំសាមគ្គីជាក្រុម សកម្មភាពសម្អាតបរិស្ថានជុំវិញសាលារៀន ។

លោក តុប បញ្ញា ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោង បាននិយាថា គោលបំណង នៃកម្មវីធីកីឡាដើម្បីទាំងអស់គ្នា រួមមានបំផុសការចូលរួមលេងកីឡា ស្របតាមគុណតម្លៃ នៃចលនាអូឡាំពិក និងផ្សព្វផ្សាយយុទ្ធនាការ “ប្រជាជនម្នាក់លេងកីឡាមួយមុខ” ឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣៕
ដោយ៖លី ភីលីព

Most Popular

To Top