ខ្សែប្រយុទ្ធក្លឹប Manchester United កីឡាករ Marcus Rashford ត្រូវបានដកចេញពីសមាជិក ក្រុមជម្រើសជាតិអង់គ្លេស ដោយសារតែរឿងរបួស។
កីឡាកររូបនេះត្រូវបានកោះហៅ ទៅចូលរួមក្នុងក្រុមជម្រើសជាតិ សម្រាប់ប្រកួតអន្តរជាតិ ចុងក្រោយក្នុងឆ្នាំ២០២០នេះ ។ យ៉ាងណាមិញ ដោយសារតែការប៉ះទង្គិច កំឡុងប្រកួតរវាង Manchester United និង Everton កាលពីថ្ងៃសៅរ៍កន្លងទៅ។
Rashford បានអវត្តមានពីប្រកួតមិត្តភាព របស់អង់គ្លេស ដែលលេងទល់នឹងសាធារណរដ្ឋអៀរឡង់ ក្នុងថ្ងៃព្រហស្បតិ៍នេះ ។ នៅក្នុងថ្ងៃជាមួយគ្នាដែរ សមាគមបាល់ទាត់អង់គ្លេសបានប្រកាសជាផ្លូវការថា កីឡាកររូបនេះ នឹងអវត្តមានពីប្រកួត UEFA Nations League ដែលនឹងលេងទល់ បែលហ្សិក និងអ៊ីស្លង់ ៕