ការប្រកួតយប់មិញនេះ បានធ្វើឲ្យអ្នកគាំទ្រអាហ្សង់ទីនមិនសប្បាយចិត្តឡើយក្រោយពេល ដែលកំពូលកីឡាករខ្សែប្រយុទ្ធ Lionel Messi គឺជាអ្នកដែលរកគ្រាប់បាល់ទី២ ជាបាល់ជ័យជំនះទៅហើយនោះ បែរជាត្រូវបានបដិសេធដោយ VAR ទៅវិញ។
ជាការប្រកួតវគ្គជម្រុះ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ជាមួយនឹងក្រុមប៉ារ៉ាហ្គាយ ប៉ុន្តែជាលទ្ធផលចុងក្រោយគឺអាហ្សង់ទីន១គ្រាប់ ខណ:ដែលប៉ារ៉ាហ្គាយបាន១គ្រាប់ស្មើដូចគ្នា។
កីឡាកររបស់ប៉ារ៉ាហ្គាយ A.Romero គឺជាអ្នករកបាល់គ្រាប់នាំមុខមុនតាំងតែពីនាទទី២១ជាបាល់ពិន័យ១១ម៉ែត្រប៉ុន្តែត្រូវបានបដិសេធទៅវិញដោយកីឡាករ N.Gonzalez វិញនៅនាទីទី៤១៕
ប្រែសម្រួលៈស៊ុនលី