កីឡា

Sevilla បដិសេធមិនព្រម ទទួលសំណើរយក្ស ពី Man City តម្លៃដល់ទៅ ៥៥លានអ៊ឺរ៉ូ

the Goal នៅថ្ងៃនេះបានសរសេរថាក្លឹបអេស្បាញ Sevilla បានច្រានចោលកញ្ចប់ប្រាក់ដល់ទៅ៥៥លានអ៊ឺរ៉ូពីសំណាក់ក្លឹបមេឃខៀវ Man City ដែលប៉ុនប៉ង់ចង់បានកីឡាករខ្សែការពារឆ្នើមម្នាក់។

កីឡាករ Jules Kounde គឺជាដែលទាក់ទាញចំណាប់អារម្មណ៍របស់ Man City យ៉ាងខ្លាំងចំពេលដែកក្លឹបអង់គ្លេសមួយនេះកំពុងមានបញ្ហានៅត្រង់ តំបន់ការពារផងនោះ។

ការអះអាងដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់ប្រធានផ្នែកកីឡាកររបស់ក្លឹបគឺលោក Monchi បានបញ្ជាក់ថា Sevilla បានបដិសេធសំណើរនេះព្រោះថាខ្លួនបានគិតថាវាមិនសាកសមឡើយចំពោះតម្លៃខ្លួនរបស់ Kounde ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top