តារាឆ្នើមបារាំងដែលជាគោលដៅរបស់ Real Madrid ជាយូរមកហើយនោះ មកដល់ពេលនេះកំពុងតែស្ថិតនៅក្នងកិច្ចចរចាជាមួយនឹងក្លឹប PSG នៅឡើយដើម្បីអាចបន្តកុងត្រាថ្មី។
យោងតាមការចេញផ្សាយរបស់ AS បាននិយាយថា Mbappe កំពុងទាមទារលើលក្ខខណ្ឌមួយពី PSG ដើម្បីឲ្យគាត់អាចសម្រេចចិត្តបន្តកុងត្រាថ្មី។
ការចរចាគ្នានិងសំណើរ ត្រូវបានធ្វើឡើង៣ដង មកហើយពីសំណាក់ PSG ប៉ុន្តែ Mbappe នៅតែទាមទារឲ្យក្លឹបក្នុងការកំណត់តម្លៃដ៏ច្បាស់មួយ ដើម្បីឲ្យគាត់អាចចាកចេញក្នុងពេលអនាគតខាងមុខណាមួយ៕
ប្រែសម្រួល៖ស៊ុនលី
