តារាឆ្នើមរបស់ប៊ែលហ្ស៊ិកកីឡាករ Kevin de Bruyne ត្រូវបាន the Goal នៅថ្ងៃនេះចេញផ្សាយថា បានចូលរួមក្នុងកិច្ចចរចាបន្តកុងត្រាថ្មីជាមួយនឹង Man City ដោយខ្លួនឯងតែម្តងដោយមិនមានតំណាងរបស់ កីឡាករមានវត្តមានឡើយ។
ប្រភពដដែលបានសរសេរទៀតថា កីឡាកររូបនេះគឺមានបំណងចង់បានបន្តនៅ Etihad ខ្លាំងមែនទែនហេតុដូច្នេះគាត់មិនស្ទាក់ស្ទើរឡើយ ដើម្បីមកចរចាជាតំណាងរបស់ខ្លួនឯងតែម្តងជំនួស ឲ្យភ្នាក់ងាររបស់ខ្លួនគឺលោក Patrick De Koster។
បច្ចុប្បន្នកីឡាករវ័យ២៨ឆ្នាំរូបនេះ មានកុងត្រាដែលមានសុពលភាពជាមួយនឹង Man City ត្រឹមឆ្នាំ២០២៣ប៉ុណ្ណោះក្រោយការបន្តកុងត្រាមួយតាំងតែពី ខែមករាឆ្នាំ២០១៨៕
ប្រែសម្រួល៖ស៊ុនលី